ក្រុមហ៊ុនតូអាមានមោទភាពដែលមានរោងចក្រផលិតនៅក្នុងស្រុក នៃព្រះរាជាណាចក្រកម្ពុជា

At TOA Cambodia, we are more than just a paint brand. We are part of Cambodia’s growth story investing in local manufacturing, creating jobs, delivering world-class quality, and caring for the environment.

Building the Nation from Within
With our two state-of-the-art factories in Cambodia a Paint Production Plant and a Skim Coat Plant TOA proudly manufactures locally. This not only strengthens Cambodia’s industrial base but also reduces dependence on imports, contributing directly to the nation’s economic development.

Creating Jobs & Opportunities
Our factories employ many skilled Cambodian workers from engineers and quality controllers to technicians and administrative staff. We believe in developing local talent, offering training, and creating stable, long-term careers for Cambodian families.

High Quality, Affordable for Everyone
TOA Cambodia combines international quality standards with affordable pricing. By manufacturing locally, we save on import costs—passing these savings on to our customers without compromising quality. Whether for homes, businesses, or large-scale projects, TOA delivers lasting color and protection.

Caring for the Environment & People
We are committed to producing healthy, safe, and eco-friendly paints. Through continuous product innovation, we develop low-VOC, odorless, and green-certified coatings that support safe living spaces and align with green building standards of protecting both our customers and our planet.

Part of a Strong Regional Network
TOA Paint currently operates 10 production plants worldwide by 3 in Thailand and 7 throughout the ASEAN region such as Vietnam, Myanmar, Laos, Malaysia, Indonesia, and 2 in Cambodia (one paint plant, one skim-coat plant). This network ensures consistent quality and technology transfer to every market we serve.

Mission of Cambodia
Our vision is clear:
• Support Cambodia’s economic growth through industrial investment and local manufacturing.
• Develop high-quality paints that meet global standards while staying accessible to Cambodian customers.
• Be a trusted partner in building a beautiful, sustainable Cambodia for generations to come.

Partnering with Local Contractors to Benefit Cambodian Communities
TOA Cambodia works hand-in-hand with many leading local construction companies and contractors, ensuring that every project uses high-quality, durable paints. By partnering locally, we keep investments inside Cambodia, create more job opportunities, and ensure that the benefits of growth are shared widely among Cambodian workers, suppliers, and their families.

ក្រុមហ៊ុនតូអាមានមោទភាពដែលមានរោងចក្រផលិតនៅក្នុងស្រុក នៃព្រះរាជាណាចក្រកម្ពុជា

នៅក្រុមហ៊ុនតូអាយើង គឺមានអ្វីៗដែលលើសពីម៉ាកសញ្ញាថ្នាំលាបពណ៌។ ពោលនោះគឺ យើងក៏ជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការវិនិយោគលើការផលិតក្នុងស្រុក ការបង្កើតការងារ ការផ្តល់ជូននូវគុណភាពល្អលំដាប់ពិភពលោក និងការយកចិត្តទុកដាក់លើបរិស្ថាន។

កសាងជាតិពីផ្ទៃក្នុង
ជាមួយនឹងរោងចក្រដ៏ទំនើបទាំងពីររបស់យើងនៅក្នុងប្រទេសកម្ពុជា រួមមាន រោងចក្រផលិតថ្នាំលាប និងរោងចក្រផលិតស្គីមកូត (Skim Coat)  ក្រុមហ៊ុនតូអា មានមោទនភាពក្នុងការផលិតនៅក្នុងស្រុក។ នេះមិនត្រឹមតែពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការពឹងផ្អែកលើការនាំចូល ដែលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទៀតផង។

បង្កើតការងារ និងឱកាសការងារ
រោងចក្ររបស់យើងផ្តល់ការងារដល់កម្មករកម្ពុជាដែលមានជំនាញជាច្រើន ដូចជា វិស្វករ អ្នកត្រួតពិនិត្យគុណភាព អ្នកបច្ចេកទេស និងបុគ្គលិករដ្ឋបាលជាដើម។ យើងជឿជាក់លើការអភិវឌ្ឍន៍ទេពកោសល្យក្នុងស្រុក ការផ្តល់ការបណ្តុះបណ្តាល និងការបង្កើតមុខរបរដែលមានស្ថិរភាពរយៈពេលវែងសម្រាប់ក្រុមគ្រួសារកម្ពុជា។

គុណភាពខ្ពស់ តម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា
ក្រុមហ៊ុនតូអា បានរួមបញ្ចូលគ្នានូវស្តង់ដារគុណភាពអន្តរជាតិ ជាមួយនឹងតម្លៃសមរម្យ។ តាមរយៈការផលិតក្នុងស្រុក ដោយយើងកាត់បន្ថយការចំណាយលើការនាំចូល ហើយបញ្ជូនការសន្សំទាំងនេះទៅកាន់អតិថិជនរបស់យើងវិញដោយមិនសម្របសម្រួលលើគុណភាពឡើយ។ មិនថាសម្រាប់គេហដ្ឋាន អាជីវកម្ម ឬគម្រោងទ្រង់ទ្រាយធំ តូអាយើង នៅតែផ្តល់ជូននូវថ្នាំពណ៌និងការការពារយូរអង្វែង។

ការយកចិត្តទុកដាក់លើបរិស្ថាន និងមនុស្ស
យើងប្តេជ្ញាផលិតថ្នាំលាបដែលមានសុវត្ថិភាពនិងមិនប៉ះពាល់ដល់បរិស្ថាន។ តាមរយៈនវានុវត្តន៍ផលិតផលជាបន្តបន្ទាប់ យើងបានបង្កើតថ្នាំលាបដែលមានសារធាតុ VOC ទាប គ្មានក្លិន និងមានសញ្ញាសម្គាល់បៃតង ដែលគាំទ្រដល់កន្លែងរស់នៅប្រកបដោយសុវត្ថិភាព និងអនុលោមតាមស្តង់ដារ ដោយការពារទាំងអតិថិជននិងភពផែនដីរបស់យើង។

បណ្តាញផលិតកម្មដ៏រឹងមាំនៅទូរទាំងប្រទេស

បច្ចុប្បន្នក្រុមហ៊ុនថ្នាំលាបតូអា កំពុងដំណើរការរោងចក្រផលិតចំនួន ១០ នៅទូទាំងពិភពលោក ដែលមាន ៣ នៅក្នុងប្រទេសថៃ និង ៧ នៅទូទាំងតំបន់អាស៊ាន គឺ ប្រទេសវៀតណាម មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ២ នៅក្នុងប្រទេសកម្ពុជា រោងចក្រថ្នាំលាបមួយ ហើយមួយទៀតគឺរោងចក្រផលិតម្សៅបៀក (Skim Coat)។ បណ្តាញនេះធានានូវគុណភាព និងការផ្ទេរបច្ចេកវិទ្យាដ៏ជាប់លាប់ទៅកាន់គ្រប់ទីផ្សារដែលយើងផ្តល់ជូន។

ចក្ខុវិស័យរបស់យើងសម្រាប់ប្រទេសកម្ពុជា

ចក្ខុវិស័យរបស់យើងគឺច្បាស់លាស់៖
•គាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការវិនិយោគលើឧស្សាហកម្ម និងការផលិតក្នុងស្រុក។
•អភិវឌ្ឍថ្នាំលាបដែលមានគុណភាពខ្ពស់ដែលបំពេញតាមស្តង់ដារសកលលោក​​ ហើយនៅតែអាចប្រើប្រាស់បានសម្រាប់អតិថិជនកម្ពុជា។
•ក្លាយជាដៃគូរដែលគួរឱ្យទុកចិត្តក្នុងការកសាងប្រទេសកម្ពុជាដ៏ស្រស់ស្អាត និងប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

ការសហការជាមួយអ្នកម៉ៅការក្នុងស្រុកដើម្បីផលប្រយោជន៍សហគមន៍កម្ពុជា
ក្រុមហ៊ុនតូអា បានធ្វើការជាមួយក្រុមហ៊ុនសំណង់ក្នុងស្រុក និងអ្នកម៉ៅការជាច្រើន ដើម្បីធានាថាគ្រប់គម្រោងទាំងអស់ប្រើប្រាស់ថ្នាំលាបដែលមានគុណភាពខ្ពស់និងជាប់បានយូរ។ តាមរយៈភាពជាដៃគូក្នុងស្រុក យើងរក្សាការវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារកាន់តែច្រើន និងធានាថាអត្ថប្រយោជន៍នៃកំណើនត្រូវបានចែករំលែកយ៉ាងទូលំទូលាយក្នុងចំណោមកម្មករ អ្នកផ្គត់ផ្គង់ និងក្រុមគ្រួសាររបស់ពួកគាត់។

ទីតាំងរោងចក្រគឺស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់បឹងធំ ខណ្ខកំបូល រាជធានីភ្នំពេញ​ នៃប្រទេសកម្ពុជា។
រោងចក្រ (+855) 023 95 5555 1/2
Email: toacambodia@toagroup.com
ការិយាល័យលក់ និងផ្នែកទីផ្សារ (+855) 095 999 538