ក្រុមហ៊ុន តូអា ខូធីង (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យផលិត និងចែកចាយថ្នាំលាបគ្រប់ប្រភេទ ដែលមានអាយុកាលជាង ៦០ឆ្នាំមកហើយ គិតមកដល់បច្ចុប្បន្ន និងមានវត្តមាននៅកម្ពុជាជិត ១០ឆ្នាំ។ ក្រុមហ៊ុននេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនថ្នាំលាបពណ៌ តូអា ខូធីង (ខេមបូឌា) ឯ.ក បានបង្កើតរោងចក្រដែលផលិតតាមស្តង់ដារអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដោយមានគោលបំណងចម្បងក្នុងការផ្តល់ផលិតផលថ្នាំលាបគុណភាពខ្ពស់សមស្របនឹងបរិបទអាកាសធាតុ និងតម្រូវការរបស់អតិថិជនក្នុងតម្លៃសមរម្យនៅលើទីផ្សារ។ ថ្នាំពណ៌តូអាត្រូវបានផលិតឡើងតាមបច្ចេកទេសយ៉ាងច្បាស់លាស់ បច្ចេកវិទ្យាឈានមុខគេមកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់... ធានាបាននូវគុណភាពល្អ និងការជឿទុកចិត្ត ទាំងនេះជាកត្តាសំខាន់ដើម្បីជួយលើកកម្ពស់គុណភាពសំណង់ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជនគ្រប់វិស័យផងដែរ។
សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ម្ចាស់គម្រោង ស្ថាបត្យករ ជាងថ្នាំ ម្ចាស់ផ្ទះ និងអ្នកប្រើប្រាស់ទូរទៅ ដោយបានទទួលស្គាល់គុណភាពថ្នាំដែលល្អ ជាប់ធន់បានយូរ និងមិនប៉ះពាស់ដល់សុខភាព។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនតូអាក៏មានដំណាងចែកចាយ និងដេប៉ូជាច្រើនកន្លែងផងដែរ ភ្នំពេញ & ខេត្ត ដើម្បីផ្ដល់នូវភាពងាយស្រួលសម្រាប់អតិថិជនស្វែងរកទិញ។
ផលិតផលរបស់ក្រុមហ៊ុនតូអារួមមាន៖











លើសពីនេះទៅទៀត ក្រុមហ៊ុនតូអាក៏មានបំណងក្លាយជាក្រុមហ៊ុនថ្នាំលាបនាំមុខគេនៅក្នុងអាស៊ីអាគ្នេយ៍ ដែលផ្តល់ផលិតផលទំនើបប្រកបដោយគុណភាព និងបរិស្ថានបៃតងផងដែរ ជាពិសេសនោះគឺជួយអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចប្រទេសជាតិអោយមានភាពរីកចម្រើន និងប្រកបដោយភាពរុងរឿងជានិរន្តន៍។ បន្ថែមពីនេះទៅទៀត យើងប្តេជ្ញាផ្គត់ផ្គង់ដំណោះស្រាយសំណង់ជាចម្បងតាមរយៈផលិតផលគុណភាពខ្ពស់ ការបច្ចេកទេសទំនើប និងសេវាកម្មជាអាជីព ដើម្បីជួយលើកកម្ពស់ជីវភាពនិងបរិយាកាសល្អសម្រាប់អតិថិជន។
ទីតាំងរោងចក្រគឺស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់បឹងធំ ខណ្ខកំបូល រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
រោងចក្រ (+855) 023 95 5555 1/2
Email: toacambodia@toagroup.com
ការិយាល័យលក់ និងផ្នែកទីផ្សារ (+855) 095 999 538