ក្នុងនាមជាសាជីវកម្មដ៏សកម្មនៅកម្ពុជា ក្រុមហ៊ុនតូអា បានចូលរួមក្នុងគំនិតផ្តួចផ្តើមដើម្បីជួយសហគមន៍ និងផ្គត់ផ្គង់ថ្នាំលាបដែលមានគុណភាពខ្ពស់ និងសេវាកម្មវិជ្ជាជីវៈ ដើម្បីបម្រើតម្រូវការទីផ្សារកម្ពុជា។
ក្រុមហ៊ុន តូអា មិនត្រឹមតែយកចិត្តទុកដាក់លើការផ្តល់ជូននូវផលិតផលដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនួលខុសត្រូវក្នុងសង្គម ដែលជំរុញឲ្យមានការរីកចម្រើន និងការអភិវឌ្ឍនៅទូទាំងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមរបស់យើងផ្តោតសំខាន់លើផ្នែកសំខាន់ៗពីរគឺ៖ ការពង្រឹងសក្តានុពលអ្នកជំនាន់ក្រោយតាមរយៈការចែករំលែកចំណេះដឹង និងការបង្កើតឱកាសការងារ និងការផ្តល់ការគាំទ្រដោយផ្ទាល់ដល់ស្ថាប័នសហគមន៍សំខាន់ៗ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ បច្ចុប្បន្នក្រុមហ៊ុន តូអា នៅតែបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍ និងបង្កើនសេដ្ឋកិច្ចគ្រប់វិស័យ។
ការពង្រឹងសក្តានុពលយុវជនជំនាន់ក្រោយក្នុងវិស័យស្ថាបត្យកម្ម
យើងជឿជាក់ថាការវិនិយោគលើយុវជន គឺជាការវិនិយោគសម្រាប់អនាគត។ ក្រុមហ៊ុន តូអា ចូលរួមយ៉ាងសកម្មជាមួយនិស្សិតផ្នែកស្ថាបត្យកម្មតាមរយៈ៖
ការចែករំលែកចំណេះដឹង៖ ដោយរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា ដែលដឹកនាំដោយអ្នកជំនាញក្នុងឧស្សាហកម្ម។ កម្មវិធីនេះផ្តល់ជូននិស្សិតនូវការយល់ដឹង និងជំនាញអនុវត្តជាក់ស្តែង ដែលជាជំនួយបន្ថែមពីលើការសិក្សាក្នុងសាលា ដើម្បីត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមក្នុងអាជីពការងារពិតប្រាកដ។
ការបង្កើតឱកាសការងារ៖ យើងមិនត្រឹមតែចែករំលែកចំណេះដឹងប៉ុណ្តោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសកម្មសិក្សា និងការងារសម្រាប់និស្សិតបញ្ចប់ការសិក្សាដែលមានទេពកោសល្យ។ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងទីផ្សារការងារ យើងជួយបើកផ្លូវអាជីពការងារសម្រាប់ស្ថាបត្យករ និងអ្នករចនានាពេលអនាគត។
ការបរិច្ចាគ និងការគាំទ្រសហគមន៍
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន តូអា បានពង្រីកវិសាលភាពទៅដល់សហគមន៍មូលដ្ឋាន។ យើងមានមោទកភាពក្នុងការគាំទ្រដល់ស្ថាប័នជាច្រើន ដែលជាឆ្អឹងខ្នងនៃសង្គមជាតិកម្ពុជា។
ការបរិច្ចាគដែលគួរឱ្យកត់សម្គាល់របស់យើងត្រូវបានផ្តល់ជូនដល់៖
គ្រឹះស្ថានអប់រំ៖ ចាប់ពីសាលាបឋមសិក្សា រហូតដល់សាកលវិទ្យាល័យឈានមុខគេដូចជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ល។ ដោយការរួមចំណែករបស់យើងជួយកែលម្អបរិយាកាសសិក្សារបស់សិស្ស និស្សិតគ្រប់កម្រិត។
ចូលរួមសកម្មភាពសប្បុរសធម៌៖ យើងគាំទ្រការអភិរក្សវប្បធម៌ និងស្មារតីសហគមន៍ តាមរយៈការបរិច្ចាគដល់វត្តអារាម សាលារៀន និងរូបសំណាកមួយចំនូនតាមបណ្តាខេត្ត ។ល។
កត្តាសំខាន់ សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនតូអានៅតែបន្តចូលរួមលើកតម្កើង និងចូលរួមអភិវឌ្ឍន៍គ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ផលិតផលមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព មានស្លាកសញ្ញាពណ៌បៃតងជាសម្គាល់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានស្តង់ដាអន្តរជាតិ។
បន្ថែមពីនេះទៅទៅទៀតក្រុមហ៊ុនតូអា ក៏មានរោងចក្រផ្ទាល់នៅក្នុងប្រទេសកម្ពុជាដែរ ដែលឈ្មោះពេញរបស់ក្រុមហ៊ុនគឺ ក្រុមហ៊ុន តូអា ខូធីង (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងការផលិត និងចែកចាយថ្នាំលាបគ្រប់ប្រភេទ ដែលមានអាយុកាលជាង ៦០ឆ្នាំមកហើយ គិតមកដល់បច្ចុប្បន្ន និងមានវត្តមាននៅកម្ពុជាជិត ១០ឆ្នាំ។
More about ទាញយក TOA CSR
ទីតាំងរោងចក្រគឺស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់បឹងធំ ខណ្ខកំបូល រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
រោងចក្រ (+855) 023 95 5555 1/2
Email: toacambodia@toagroup.com
ការិយាល័យលក់ និងផ្នែកទីផ្សារ (+855) 095 999 538