ការសង្ខេបពីសកម្មភាព និងទំនួលខុសត្រូវ​ របស់ក្រុមហ៊ុនថ្នាំពណ៌ តូអា

ក្នុងនាមជាសាជីវកម្មដ៏សកម្មនៅកម្ពុជា ក្រុមហ៊ុនតូអា បានចូលរួមក្នុងគំនិតផ្តួចផ្តើមដើម្បីជួយ​សហគមន៍ និង​ផ្គត់ផ្គង់ថ្នាំលាបដែលមានគុណភាពខ្ពស់ និងសេវាកម្មវិជ្ជាជីវៈ ដើម្បីបម្រើតម្រូវការទីផ្សារកម្ពុជា។

ក្រុមហ៊ុន តូអា មិនត្រឹមតែយកចិត្តទុកដាក់លើការផ្តល់ជូននូវផលិតផលដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនួលខុសត្រូវក្នុងសង្គម ដែលជំរុញឲ្យមានការរីកចម្រើន និងការអភិវឌ្ឍនៅទូទាំងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមរបស់យើងផ្តោតសំខាន់លើផ្នែកសំខាន់ៗពីរគឺ៖ ការពង្រឹងសក្តានុពលអ្នកជំនាន់ក្រោយតាមរយៈការចែករំលែកចំណេះដឹង និងការបង្កើតឱកាសការងារ និងការផ្តល់ការគាំទ្រដោយផ្ទាល់ដល់ស្ថាប័នសហគមន៍សំខាន់ៗ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ បច្ចុប្បន្នក្រុមហ៊ុន តូអា នៅតែបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍ និងបង្កើនសេដ្ឋកិច្ចគ្រប់វិស័យ។​

ការពង្រឹងសក្តានុពលយុវជនជំនាន់ក្រោយក្នុងវិស័យស្ថាបត្យកម្ម
យើងជឿជាក់ថាការវិនិយោគលើយុវជន គឺជាការវិនិយោគសម្រាប់អនាគត។ ក្រុមហ៊ុន​ តូអា ចូលរួមយ៉ាងសកម្មជាមួយនិស្សិតផ្នែកស្ថាបត្យកម្មតាមរយៈ៖

ការចែករំលែកចំណេះដឹង៖ ដោយរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា ដែលដឹកនាំដោយអ្នកជំនាញក្នុងឧស្សាហកម្ម។ កម្មវិធីនេះផ្តល់ជូននិស្សិតនូវការយល់ដឹង និងជំនាញអនុវត្តជាក់ស្តែង ដែលជាជំនួយបន្ថែមពីលើការសិក្សាក្នុងសាលា ដើម្បីត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមក្នុងអាជីពការងារពិតប្រាកដ។
ការបង្កើតឱកាសការងារ៖ យើងមិនត្រឹមតែចែករំលែកចំណេះដឹងប៉ុណ្តោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសកម្មសិក្សា និងការងារសម្រាប់និស្សិតបញ្ចប់ការសិក្សាដែលមានទេពកោសល្យ។ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងទីផ្សារការងារ យើងជួយបើកផ្លូវអាជីពការងារសម្រាប់ស្ថាបត្យករ និងអ្នករចនានាពេលអនាគត។

ការបរិច្ចាគ និងការគាំទ្រសហគមន៍
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន តូអា បានពង្រីកវិសាលភាពទៅដល់សហគមន៍មូលដ្ឋាន។ យើងមានមោទកភាពក្នុងការគាំទ្រដល់ស្ថាប័នជាច្រើន ដែលជាឆ្អឹងខ្នងនៃសង្គមជាតិកម្ពុជា។
ការបរិច្ចាគដែលគួរឱ្យកត់សម្គាល់របស់យើងត្រូវបានផ្តល់ជូនដល់៖

គ្រឹះស្ថានអប់រំ៖ ចាប់ពីសាលាបឋមសិក្សា រហូតដល់សាកលវិទ្យាល័យឈានមុខគេដូចជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។​ល។ ដោយការរួមចំណែករបស់យើងជួយកែលម្អបរិយាកាសសិក្សារបស់សិស្ស និស្សិតគ្រប់កម្រិត។
ចូលរួមសកម្មភាពសប្បុរសធម៌៖ យើងគាំទ្រការអភិរក្សវប្បធម៌ និងស្មារតីសហគមន៍ តាមរយៈការបរិច្ចាគដល់វត្តអារាម​​ សាលារៀន​​ និងរូបសំណាកមួយចំនូនតាមបណ្តាខេត្ត​ ។​ល។

កត្តាសំខាន់ សម្រាប់ពេលបច្ចុប្បន្ននេះ​ ក្រុមហ៊ុនតូអា​នៅតែបន្តចូលរួមលើកតម្កើង និងចូលរួមអភិវឌ្ឍន៍គ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា​​ ដោយផ្តល់ផលិតផលមានគុណភាពល្អ​​ មិនប៉ះពាល់ដល់សុខភាព​ មានស្លាកសញ្ញាពណ៌បៃតងជាសម្គាល់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានស្តង់ដាអន្តរជាតិ។

បន្ថែមពីនេះទៅទៅទៀតក្រុមហ៊ុន​តូអា​​ ក៏មានរោងចក្រផ្ទាល់នៅក្នុងប្រទេសកម្ពុជាដែរ ដែលឈ្មោះពេញរបស់ក្រុមហ៊ុនគឺ ក្រុមហ៊ុន​​​ តូអា ខូធីង​​ ​(ខេមបូឌា) ឯ.ក​ ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងការផលិត និងចែកចាយថ្នាំលាបគ្រប់ប្រភេទ ដែលមានអាយុកាលជាង​ ៦០​ឆ្នាំមកហើយ គិតមកដល់បច្ចុប្បន្ន និងមានវត្តមាននៅកម្ពុជាជិត ១០​ឆ្នាំ។

More about ទាញយក TOA CSR

ទីតាំងរោងចក្រគឺស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់បឹងធំ ខណ្ខកំបូល រាជធានីភ្នំពេញ​ នៃប្រទេសកម្ពុជា។
រោងចក្រ (+855) 023 95 5555 1/2
Email: toacambodia@toagroup.com
ការិយាល័យលក់ និងផ្នែកទីផ្សារ (+855) 095 999 538